ការរុករក
បើអ្នកចុចរូបតំណាងនេះក្នុង កម្មវិធីរុករក ឬក្នុងផ្នែកខាងក្រោមស្តាំនៃបង្អួចឯកសារ របារឧបករណ៍មួយនឹងលេចឡើង ដែលអាចឲ្យអ្នកជ្រើសក្នុងចំណោមគោលដៅមានស្រាប់នៅក្នុងឯកសារមួយ ។ បន្ទាប់មកអ្នកអាចប្រើរូបតំណាងព្រួញឡើងលើ និង ចុះក្រោមដើម្បីកំណត់ទីតាំងទស្សន៍ទ្រនិចអត្ថបទក្នុងឯកសារលើគោលដៅមុន ឬបន្ទាប់ ។
ចុចប៊ូតុងឡើងលើ ដើម្បីរមូរទៅទំព័រ ឬវត្ថុមុន ។
ចុចប៊ូតុងចុះក្រោម ដើម្បីរមូរទៅទំព័រ ឬវត្ថុបន្ទាប់ ។
តាមលំនាំដើម ដ៏រាបណាអ្នកមិនជ្រើសវត្ថុផ្សេងណាមួយ ប៊ូតុងព្រួញលោតទៅទំព័រមុន ឬបន្ទាប់ក្នុងឯកសារ ។ ប៊ូតុងព្រួញមានពណ៌ខ្មៅប្រសិនបើអ្នកកំពុងរុករកទំព័រ និង មានពណ៌ខៀវប្រសិនបើអ្នកលោតទៅវត្ថុផ្សេងទៀត ។
The entries largely correspond to those in the Navigator selection box. You can also select other jump destinations. An example are the reminders, which you can set with the Set Reminder icon in the Navigator. You can select an object from among the following options on the Navigation toolbar: table, frame, graphics, OLE object, page, headings, reminder, drawing object, control field, section, bookmark, selection, footnote, note, index entry, table formula, wrong table formula.
សម្រាប់រូបមន្តតារាង អ្នកអាចទាំងលោតទៅរូបមន្តតារាងទាំងអស់ផងដែរ ដែលស្ថិតនៅក្នុងឯកសាររបស់អ្នក ឬលោតទៅតែរូបមន្តដែលមិនត្រឹមត្រូវមួយ ។ សម្រាប់រូបមន្តមិនត្រឹមត្រូវ អ្នកលោតទៅតែរូបមន្តដែលបង្ហាញលទ្ធផលជាកំហុស ។ កម្មវិធីរំលងរូបមន្តដែលលទ្ធផលមានកំហុស (ទាំងនោះយោងទៅរូបមន្តមិនត្រឹមត្រូវ) ។
ធ្វើការជាមួយរបារឧបករណ៍រុករក
បើករបារឧបករណ៍ រុករក ដោយចុចលើរូបតំណាងរបស់វាក្នុងរបាររមូរបញ្ឈរ ។ អ្នកអាចបំបែករបារឧបករណ៍ចេញពីកន្លែងរបស់វា ដោយអូស ហើយរៀបចំវាលើអេក្រង់ ។
ចុចរូបតំណាង សម្រាប់ប្រភេទវត្ថុដែលអ្នកចង់រកមើល ។ បន្ទាប់មកចុចប៊ូតុងព្រួញមួយក្នុងចំណោមប៊ូតុង "វត្ថុមុន" ឬ"វត្ថុបន្ទាប់" ។ ឈ្មោះនៃប៊ូតុងទាំងនេះ បញ្ជាក់ពីប្រភេទវត្ថុដែលអ្នកបានជ្រើស ។ ទស្សន៍ទ្រនិចអត្ថបទ ត្រូវបានដាក់លើវត្ថុណាមួយដែលអ្នកបានជ្រើស ។
អ្នកអាចកំណត់រចនាសម្ព័ន្ធ LibreOffice ដោយយោងទៅតាមចំណូលចិត្តជាក់លាក់របស់អ្នក សម្រាប់ការរុករកនៅក្នុងឯកសារ ។ ដើម្បីធ្វើដូច្នេះបាន សូមជ្រើស ឧបករណ៍ - ប្តូរតាមបំណង ។ តារាងផ្សេងៗសម្រាប់សម្រួល ម៉ឺនុយ ការបញ្ចូលតាមក្តារចុច ឬរបារឧបករណ៍មានមុខងារផ្សេងៗសម្រាប់ការរុករកនៅក្នុងឯកសារក្រោមផ្ទៃ "រុករក" ។តាមមធ្យោបាយនេះ អ្នកអាចលោតទៅកាន់ស្លាកលិបិក្រមនៅក្នុងឯកសារជាមួយនឹងមុខងារ "ទៅកាន់ស្លាកលិបិក្រមមុន/បន្ទាប់" ។
ស្វែងរកម្តងទៀត
ជាមួយរូបតំណាង ស្វែងរកម្តងទៀត លើរបារឧបករណ៍ រុករក អ្នកអាចធ្វើម្តងទៀតនូវការស្វែងរកមួយ ដែលអ្នកបានចាប់ផ្តើមជាមួយប្រអប់ ស្វែងរក និង ជំនួស ។ ដើម្បីធ្វើដូច្នេះ សូមចុចរូបតំណាង ។ ឥឡូវនេះ ប៊ូតុងព្រួញពណ៌ខៀវលើរបាររមូរបញ្ឈរ ដើរតួនាទីជា បន្តស្វែងរកទៅមុខ និង បន្តស្វែងរកថយក្រោយ ។ ឥឡូវ បើអ្នកចុចផ្ទៃខាងក្រៅនៃព្រួញមួយក្នុងចំណោមទាំងអស់ ការស្វែងរកនឹងត្រូវបានបន្តស្វែងរកពាក្យ ដែលបានបញ្ចូលក្នុងប្រអប់ ស្វែងរក និង ជំនួស ។